Facebook Fans

Tuesday, January 29, 2013

នាវា​ទេសចរ​ណ៌​ខ្នាត​យក្ស VOLENDAM បន្ត​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​ជា​លើក​ទី២ក្នុង​ខែមករា​នេះ

ខេត្ត​ព្រះសីហនុ៖ តាមរយៈ​នាវា​ទេសចរណ៍ VOLENDAMក្នុង​ជើង​ទី២នៃ​ខែម​ករានេះ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ ១៣៩២នាក់​បាន​ចូលមក​ទស្សនា​ក្រុងព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី៣០ខែមករា​ឆ្នាំ២០១៣នេះ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ រយៈពេល ០១ថ្ងៃ ។
         
លោក សេង ខា  ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍​អោយដឹងថា នាវា​ទេសចរណ៍ VOLENDAM របស់ NETHERLANDS មាន​ភ្ញៀវ​ទេសចរណ៍​ចម្រុះ​ជាតិ​សាសន៍​សរុប​ចំនួន ១៣៩២នាក់ មាន​បណ្តោយ២៣៧.០៩ម៉ែត្រ ទទឹង ៣៤.៤៥ម៉ែត្រ មាន​នាវិក​បម្រើ​ការងារ​លើ​នាវា​សរុប​ចំនួន ៥៩៦នាក់​ស្មើរ​នឹង៣០សញ្ជាតិ​ផ្សេងគ្នា ។
នាវា VOLENDAM បាន នាំ​ភ្ញៀវទេសចរ មកពី​ប្រទេស​វៀតណាម ចូលមក​ចត​នៅ​កំពង់ផែ​ស្វយ័ត អន្តរ ជាតិ​ក្រុង ព្រះសីហនុ​នៅ​ព្រឹក​ព្រលឹម​ម៉ោង៦.៣០ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៣ ហើយ​នាវា​នេះ​នឹង​ចាក​ចេញពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ថៃ នៅ​ល្ងាច​ថ្ងៃ​ដដែល ។
លោក​បន្តថា​ភ្ញៀវទេសចរ នឹង​គ្រោង ធ្វើ ដំណើ​កម្សាន្ត​នៅតាម​ទីប្រជុំជន​ក្រុងព្រះសីហនុ តំបន់​រមណីយដ្ឋាន និង​តំបន់​មាត់សមុទ្រ ដើម្បី​ស្វែងយល់​ទី​ទំនៀម​ទំលាប់ វប្បធម៌ ប្រពៃណី ប្រជាជន​ក្នុង​ក្រុងព្រះសីហនុ ព្រមទាំង ចង់ ឃើញ​នូវ​ការអភិវឌ្ឍ​ន៌​រីកចំរើន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ជាពិសេស​ ការរីកចំរើន​ក្នុង​ខេត្ត​ព្រះសីហនុ។
           
គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ឆ្នាំ២០១២នេះ​មាន​ភ្ញៀវទេសចរ​សរុប​ចំនួន៨៧០៤៦៤ នាក់​ប្រៀបធៀប​ទៅ​ឆ្នាំ២០១១កើនឡើង២២. ២៥%ក្នុង​ភ្ញៀវ​ជាតិ​មាន៦៥៧.៨២១នាក់​កើនឡើង១៧.៨២% និង​ភ្ញៀវ​អន្តរជាតិ​មាន២១២.៦៤៣នាក់​កើនឡើង៣៨.៣១% ស្មើរ​នឹង១១៨សញ្ញា​តិ ក្នុងនោះ​ភ្ញៀវទេសចរ​ជនជាតិ​បារាំង​ឈ​លំដាប់​លេខ១ភ្ញៀវទេសចរ​ជនជាតិ​អា​មេ​ រិច​ឈរ​លំដាប់​លេខ២ និង ភ្ញៀវទេសចរ​ជនជាតិ​អង់គ្លេស​ឈរ​លំដាប់​លេខ៣ដោយឡែក​ក្នុង​ខែមករា​ ឆ្នាំ២០១៣នេះ​ភ្ញៀវទេសចរ​ដែល​បានមក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ ចំនួន១៧៦៣០៧នាក់​ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១៣៩៩១៤និង​ភ្ញៀវ​អន្តរជាតិ ៣៦៣៩៣ ៕