Facebook Fans

Tuesday, January 29, 2013

បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ ខណៈ​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​ធំ​បើ​កជែងគ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង

បុរស​ម្នាក់​បាន​ស្លាប់ភ្លាមៗ ខណៈ​កំពុង​ជិះ​ម៉ូតូ ត្រូវ​រថយន្ត​ធំ​បើ​កជែងគ្នា​បុក​ចំ​ពីមុខ​ពេញទំហឹង ចេញផ្សាយថ្ងៃ (ថ្ងៃ ពុធ ទី ៣០ ខែ មករា ឆ្នាំ ២០១៣ ម៉ោង ១០:០៨:២៦ ព្រឹក)

រាជធានីភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលគេកំពុងជិះម៉ូ​តូ ត្រូវ​រថយន្ត​ធុន​ធំ២គ្រឿង បើ​កជែងគ្នា ជ្រុល​ទៅបុក​ចំ​ពីមុខ​ពេញទំហឹង កាលពី​យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ នៅលើ​កំណាត់​ផ្លូវ​ចំការ​ដូង ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។
ព័ត៌មាន​ពី​នគរ​បាន​ចរាចរណ៍ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ឈ្មោះ តែម សារឿន អាយុ៤៦ឆ្នាំ រស់នៅ​ភូមិ​ព្រែក​តា​ឡៃ សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ។ មុនពេល​កើតហេតុ បុរសរងគ្រោះ​ជិះ​ម៉ូតូ​សេ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1B-1934 តាម​បណ្តោយ​ផ្លូវ​ចំការ​ដូង ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ លុះដល់​ចំណុចកើតហេតុ រថយន្ត​ធំ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-4859 បាន​បើក​ជែង​ជាមួយ​រថយន្ត​ធំ​មួយគ្រឿង​ទៀត ដោយ​ល្បឿន​យ៉ាង​លឿន ហើយ​ជ្រុល​ទៅបុក​ម៉ូតូ​ដែ​កំពុង​ជិះ​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉​តូ​ស្លាប់ភ្លាមៗតែម្ដង។ ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ចុះ​រត់​គេចខ្លួនបាត់។ បច្ចុប្បន្ន រថយន្ត​បង្ក​ទាំងពីរ​គ្រឿង និង​ម៉ូតូ​ជនរងគ្រោះ សមត្ថកិច្ច​យកទៅ​រក្សា ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់៕