Facebook Fans

Tuesday, January 29, 2013

រាជរដ្ឋាភិបាល​សម្រេច​ចេញផ្សាយ​ធនប័ត្រ«ព្រះ​បរម​រតន​កោដ្ឋ»ប្រភេទ១០០០រៀល

រាជធានី​ភ្នំពេញ៖ រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានសម្រេច​ចេញផ្សាយ​នូវ​ធនប័ត្រ «ព្រះ​បរម​រតន​កោដ្ឋ» ប្រភេទ ១០០០ រៀល ជា​ផ្លូវ​ការដែល​ជាការ​រំលឹក​នូវ​គុណបំណាច់​របស់​ព្រះមហាវីរក្សត្រ​ព្រះបាទ​ សីហនុ។
 
យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ ៤៣ អនក្រ.បក ចុះ​ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៣ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​អនុញ្ញាត​ឲ្យ​ចេញផ្សាយ​ចរាចរ និង​ប្រើប្រាស់​ក្នុង​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​នូវ​ធនប័ត្រ«ព្រះ​បរម​ រតន​កោដ្ឋ» ប្រភេទ ១០០០ រៀល  ទន្ទឹមនឹង​បណ្ដា​ប្រភេទ​ប្រាក់​ដែល​ត្រូវបាន​ចេញផ្សាយ​រួចហើយ។
នៅ លើ​អនុក្រឹត្យ​ត្រង់​ប្រការ២ក៏បាន​សម្រេច​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា មាន​ភារកិច្ច​ចេញ​សេចក្ដីប្រកាស​ដើម្បី​ផ្សព្វផ្សាយ​ពី​លក្ខណៈ​សម្គាល់​នៃ ធនប័ត្រ​ព្រះ​បរម​រតន​កោដ្ឋ​ប្រភេទ១០០០រៀល​នេះ ហើយ​អនុក្រឹត្យ​មាត្រា៣បានដាក់​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខា ធិ​ការ​គ្រប់​ក្រសួង និង​អភិបាល​រាជធានី-ខេត្ត​ត្រូវ​ទទួលបន្ទុក​អនុវត្ត​អនុក្រឹត្យ​នេះ​តាម​ ភារកិច្ចរៀងៗខ្លួន​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​តទៅ៕