Facebook Fans

Tuesday, January 29, 2013

មិត្ត​ហ្វូ​ន​ផ្តល់រ​ង្វាន់​ដល់​អ្នកឈ្នះ​ នៅ​ខេត្តបាត់ដំបង

បាត់ដំបង៖ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បានធ្វើ​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ​ហុងដា​ស្គូ​ពី ​ចំនួន២គ្រឿង ​និង​ទូរស័ព្ទIphone5.miniipad ជូន ​អតិថិជន ៤រូប ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​ពូកែ​មែន១៧៦៥ និង​កម្មវិធីBidding.game ១៧៦៤ និង​កាត​កោស​សំណាង៩៩៩៩ នៅក្នុង​ខែវិច្ឆិកា ​និង​ខែធ្នូ​ឆ្នាំ២០១២ នា​ល្ងាច​ថ្ងៃទី២៩ ខែមករា ​ឆ្នាំ២០១៣ នៅ​ផ្សា​ទំនើប​ក្នុង​ខេត្តបាត់ដំបង។

តំណាង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ឲ្យ​ដឹងថា ​នៅក្នុង​ឆ្នាំ២០១៣នេះ ​ក្រុមហ៊ុន​នឹង​បន្ត​ផ្តល់ជូន​រង្វាន់​សំណាង​ដល់​អតិថិជន​ពី​ កម្មវិធីថ្មីៗជាច្រើន ​ជាពិសេស​គឺ​កម្មវិធី​កាត​កោស​នាំ​សំណាង​ដោយ​អតិថិជន​ទាំងអស់​គ្រាន់តែ​ ធ្វើការ​បញ្ចូល​ទឹកប្រាក់ ​តាមរយៈ​កាត​កោស​មិត្ត​ហ្វូ​ន​រួច​ហៅ​ទៅកាន់​លេខ៩៩៩៩ ដើម្បី​ចូលរួម​ឈ្នះ​រង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​រហូត​ដល់៣០លាន​រៀល​ជា​រៀងរាល់ខែ។

លោក​តំណាង​ក្រុមហ៊ុន​បន្តថា ​គ្រប់​រង្វាន់​ទាំងអស់​អតិថិជន​អាច​ទទួលបាន​ដោយ​មិនមាន​ការបង់​ថវិកា​ជូន​ ក្រុមហ៊ុន ឬ​ធ្វើការ​ដោះដូរ ​តាមរយៈ​រូបភាព​ណាមួយ​ឡើយ​។ ​ក្នុង​រយៈពេល​កន្លងមក​មាន​ជន​ខិលខូច​មួយចំនួន​បានព្យាយាម​ឆបោក​អតិថិជន ​តាមរយៈ​ការ​ណាត់​យក​រង្វាន់​ធ្វើការ​ដោះដូរ​ជា​ទឹកប្រាក់ ឬ​បំពេញ​នូវ​ល​ក្ខ​ខណ្ឌផ្សេង។

លោក​តំណាង​ក្រុមហ៊ុន​ដដែល​បន្តថា ​សម្រាប់​ព័ត៌មាន​អតិថិជន​ឈ្នះ​រង្វាន់​ពី​កម្មវិធី​កាត​កោស​នាំ​សំណាង៩៩៩៩ និង​ពូកែ​មែន១៧៦៥ ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ធ្វើការ​ផ្តល់ជូន​ដំណឹង ​តាមរយៈ​ទូរស័ព្ទ០៨៨.៤៦៥៦៥៦៥ ព័ត៌មាន​បន្ថែម​ហៅ​ទៅកាន់១៧៧៧ ឬ​គេហទំព័រ​www.metfone.com.kh។

ក្នុង​ពិធី​នោះដែរ​ក៏មាន​ការប្រគុំ​ត​ន្ត្រី​ពី​អ្នកចំរៀងល្បីៗប្រចាំ​ ក្រុមហ៊ុន​មកពី​ភ្នំពេញ ​និង​អតិថិជន​មិត្ត​ហ្វូ​ន​ក្នុង​ខេត្ត​ចូលរួម​កម្សាន្ត​លេង​ហ្គេម​ផ្សង​កាត ​កោស ​និង​ចាប់​រង្វាន់​យ៉ាងច្រើន​កុះករ៕ ដោយ កាំ​ងរី